ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសអបអរសាទរចូលឆ្នាំថ្មី ឆ្នាំសកល ២០២១

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមទាំងមូល សូមក្រាបបង្គមទូលថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសអបអរសាទរចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ដោយសូមព្រះរាជានុញ្ញាតក្រាបបង្គំទូលថ្វាយនូវព្រះរាជសព្ទសាធុការពរ និងថ្វាយព្រះរាជកុសលចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់មានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អ បរិបូរណ៌ ព្រះកាយពល រឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លាជានិច្ចនិរន្តរ៍ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏សុខក្សេមក្សាន្ត ត្រជាក់ត្រជុំយូរអង្វែងរបស់ប្រជារាស្រ្តខ្មែរដែលជាកូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ។

សូមអានសារលិខិតថ្វាយព្រះពរខាងក្រោម៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។