ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជួបពិភាក្សាការងារជាមួយ ក្រុមការងារ «គម្រោងតេជោភូមិ១០០»

នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានទទួលជួបពិភាក្សាការងារជាមួយតំណាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ ស ស) នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីកំណត់ទីតាំងអនុវត្តគម្រោង«គម្រោងតេជោភូមិ១០០» ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ។ ជំនួបខាងលើនេះមានគោលបំណង ដើម្បីផ្លាស់ប្តូរយោបល់អំពីការជ្រើសរើសកំណត់ទីតាំងដែលមានសក្តានុពលចំនួន០៥ កន្លែង នៅក្នុងខេត្តកំពង់ចាម ដោយត្រូវដាក់បញ្ចូលក្នុងបញ្ជីទីតាំងចំនួន១០០នៃ «គម្រោងតេជោភូមិ១០០»។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *