ព័ត៌មានជាតិ

អ្នកលក់ភេសជ្ជៈតាមកង់បីម្នាក់បន្លំលក់គ្រឿងញៀនត្រូវអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅតុលាការ.!

(បន្ទាយមានជ័យ) ៖ កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណបញ្ជូន
ជនសង្ស័យម្នាក់លក់ភេសជ្ជបន្លំលក់គ្រឿងញៀន ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ច្បាប់នៅថ្ងៃទី២៦​ ខែឧសភា​​ ឆ្នាំ​២០២៣នេះ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានអោយដឹងថាកាលពីវេលាម៉ោង០៩និង០០នាទី ថ្ងៃទី២៥​ ខែឧសភា​ ២០២៣បានដឹកនាំកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បេីកប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខៀវ សីហា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនៅចំណុចតារាងបាល់ទាត់ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខណៈដែលជនសង្ស័យបើកម៉ូតូកង់បី​លក់ទឹកភេសជ្ជៈតាមផ្លូវបានបន្លំលក់គ្រឿងញៀន​ ។

វត្ថុតាងដកហូតរួមមាន -ម៉្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន០៥កូនថង់កិប ទម្ងន់ ១១,៥១ក្រាម -ម៉ូតូកង់បី (កែច្នៃ) ចំនួន ០១គ្រឿង (ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1W-5620​ -ទូរស័ព្ទដៃចំនួន០១គ្រឿង (ម៉ាកVIVO ពណ៌ខៀវ)​ កូនថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

បន្ទាប់ពីឃាត់ខ្លួន​ និងសួរចម្លេីយ​ ជនសង្ស័យ​ បានឆ្លេីយសារភាពថា​ រូបខ្លួនពិតជាបានលក់ដូរដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕ដោយ ព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។