ព័ត៌មានជាតិ

អភិបាលខេត្ត អនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន Metfone ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

(សៀមរាប) ÷ថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន Metfone ជួបសម្ដែងការគួរសម និងពិភាក្សាការងារ លើកម្មវិធីគ្រប់គ្រងឯកសារ និងប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិច។

 

គោលបំណងនៃ ជំនួបពិភាក្សាការងារនេះគឺ ដើម្បីបង្កើត ប្រព័ន្ធគ្រប់គ្រងឯកសារជាទម្រង់អេឡិចត្រូនិចនៅពេលដែលប្រព័ន្ធនេះត្រូវបានប្រើប្រាស់ និងជួយបង្កើតឯកសារអេឡិចត្រូនិចភ្លាមៗ ដែលត្រូវបានដំណើរការទាំងស្រុងនៅក្នុងបរិយាកាសបណ្ដាញដោយមិនចាំបាច់ប្រើឯកសារក្រដាស លើកកម្ពស់ទិសដៅការងារ ភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព បង្កើតឃ្លាំងរក្សាទុកឯកសារអេឡិចត្រូនិច គាំទ្រដល់ប្រតិបត្តិការ និងការគ្រប់គ្រងប្រតិបត្តិការ ដំណើរការឯកសារចូល ឯកសារចេញ កំណត់ត្រាការងារនៅក្នុងទីភ្នាក់ងារនានារបស់រដ្ឋ និងជួយពិនិត្យដំណើរការជឿនលឿនបានត្រឹមត្រូវ ចាប់យកដំណើរការឯកសារកត់ត្រាការងារយ៉ាងឆាប់រហ័ស វាយតម្លៃលទ្ធផល និងគុណភាព នៃភារកិច្ច ធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាននៅខាងក្នុង និងខាងក្រៅអង្គភាពប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់មានប្រសិទ្ធភាពខ្ពស់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។