ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈ និងប្រធានបទពាក់ព័ន្ធនឹងកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ានលើកទី២៦ និងកិច្ចប្រជុំពាក់ព័ន្

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈ និងប្រធានបទពាក់ព័ន្ធនឹងកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ានលើកទី២៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលព្រៃឈើឱ្យយកចិត្តទុកដាក់ និងសហការគ្នាល្អ រៀបចំកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ាននៅខែមិថុនាខាងមុខនេះ នៅខេត្តសៀមរាប ឱ្យបានល្អបំផុតក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ដោយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ផ្តល់អត្ថប្រយោជន៍ជូនប្រជាជាតិ និងមានវិធីសាស្ត្រក្នុងការអនុវត្តការងារព្រៃឈើប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពពិតប្រាកដ ស្របតាមយន្តការអាស៊ាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។