ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ដិត នេត សាវៀន ផ្ដល់អង្ករ១០តោន និងថវិកា ២០លានរៀល

(​បន្ទាយ​មាន​ជ័យ​) ៖​ នៅ​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២០​នេះ​ លោក​ឧត្តមសេនីយ៍ត្រី​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ក្នុង​នាម​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំងមូល​ សូម​ថ្លែង​អំណរ​អរគុណ​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​លោក​ជំទាវ​ នូវ​ អំណោយ​ដ៏​ថ្លៃថ្លា​ជា​អង្ករ​ចំនួន​១០​តោន​ និង​ថវិកា​ ចំនួន​២០​លាន​រៀល​ ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ សំរាប់​ប្រើប្រាស់​ ក្នុង​ប្រតិបត្តិការ​ចុះ​សង្គ្រោះ​ប្រជាពលរដ្ឋ​ រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ នៅ​ភូមិសាស្ត្រ​ខេត្ត​ ។​

​លោក​ឧត្តមសេនីយ៍​ស្នងការ​ សូម​បួងសួង​ និង​ប្រសិទ្ធពរ​ជ័យ​ជូន​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ជួប​តែ​ពុទ្ធ​ពរ​៤​ប្រការ​ គឺ​អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។