ព័ត៌មានជាតិ

កិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្តព្រៃវែង

(ខេត្តព្រៃវែង) ÷ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តបានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យសកម្មភាពរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រៃវែងដែលបានប្រព្រឹត្តទៅនៅសាលប្រជុំC ជាន់ទី១ នៃសាលាខេត្តព្រៃវែង។

កិច្ចប្រជុំនេះ ក៍មានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីអភិបាលរងនៃគណៈអភិបាលខេត្ត មន្ត្រីសាលាខេត្ត ប្រធានអង្គភាព និងការិយាល័យចំណុះសាលាខេត្តព្រៃវែង ។

កិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង មានរបៀបវារៈចំនួន៦ យកមកពិនិត្យ និងពិភាក្សា រួមមាន៖

១-ពិនិត្យ និងអនុម័ត​ លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត
៣- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចាំឆ្នាំ២០២០របស់ក្រុមប្រឹក្សាខេត្តព្រៃវែង
៤- ពិនិត្យ និងអនុម័ត លើកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់ខេត្តព្រៃវែង
៥- សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត:
– ការិយាល័យប្រជាពលរដ្ឋ
– គណៈកម្មាធិកាពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
៦- បញ្ហាផ្សេងៗ៕ ដោយលោក ជុំ ចន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។