ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷អក្សរ “អរគុណ សន្តិភាព” បានផុសឡើងចេញពីដើមឈើមួយដើមមានអាយុកាលរាប់រយឆ្នាំ

(កំពង់ចាម) ÷ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំចាម ពាក្យមួយឃ្លាដែលប្រជាជនកម្ពុជាយើងឲ្យតម្លៃបំផុតនោះគឺ” អរគុណសន្តិភាព “។

ពាក្យថា “សន្តិភាព” បើយោងតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត មានន័យថា÷ ជាដំណើរនៃសេចក្តីសុខសាន្តត្រាណ ជាមធ្យោបាយនៃការធ្វើឲ្យមានសេចក្តីស្ងប់ចិត្ត និងការផ្សះផ្សាអធិករណ៍ដោយសន្តិវិធី។

រដ្ឋបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោកបានចាត់ឲ្យមន្រ្តីរដ្ឋបាលព្រៃឈើសរសេរពាក្យ អរគុណសន្តិភាព លើដើមឈើវ័យរាប់រយឆ្នាំ១ដើម ទំហំប្រហែល២ អោប ដុះអមផ្លូវជុំវិញសាលាខេត្ត ដែលបានងាប់ដោយសារអស់អាយុកាល ហើយពេលនេះរដ្ឋបាលខេត្តកំពង់ចាមក៏ប្រារព្ធពិធីសម្ភោធជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំនេះ ដើម្បីដាក់ឲ្យប្រជាជនយើងបានទស្សនា នឹងឲ្យកាន់តែយល់ជ្រួតជ្រាបអំពីគុណតម្លៃនៃ សន្តិភាព ៕ ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។