ព័ត៌មានជាតិ

សារលិខិតជូនពរថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

 

ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាទីរាប់អានដ៏ជ្រាលជ្រៅ!

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២១នេះ ខ្ញុំសូមវាយតម្លៃខ្ពស់និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលលើវិស័យកសិកម្ម ឆ្លើយតបទាន់ពេលវេលា និងប្រកបដោយស័ក្តិសិទ្ធិភាពទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាកសិករ និងធុរជន ជាពិសេសក្នុងកាលៈទេសៈប្រទេសជាតិយើងបាននិងកំពុងទទួលរងនូវហានិភ័យពីវិបត្តិនៃការរីករាលដាលជាសកលដោយជំងឺឆ្លងកូវីដ-១៩ និងបានទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនាចុងរដូវវស្សាកន្លងមកនេះយ់ាងណាក៏ដោយ ក៏បានធ្វើឲ្យវិស័យកសិកម្មកម្ពុជាក្នុងឆ្នាំ២០២០ ទទួលបានតម្លៃផលិតផលកសិកម្មសរុបចំនួនជាង ១២,៥៨ ពាន់លានដុល្លារអាមេរិក និងបាននាំចេញផលិតផលកសិកម្មសរុបចំនួនជាង ៤,០៤ ពាន់លានដុល្លារអាមេរិក ។

ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំ និងភរិយាសូមជូនពរជ័យបវរប្រសើរជូន ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មន្រ្តីរាជការទាំងអស់ សូមទទួលនូវសិរីសួស្តី ជ័យមង្គល វិបុលសុខ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវការស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងភរិយា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។