ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានដាក់ចេញនូវគោលការណ៍ណែនាំ សំដៅពង្រឹង ពង្រីកកម្លាំង ការបន្តធ្វើអំពើល្អរបស់មន្ត្រីបក្សមូលដ្ឋានឱ្យដូចជាភ្លៀងរលឹម

(កំពេញ) ៖ នៅវេលាម៉ោង១១:៣០ថ្ងៃត្រង់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារគណបក្ស អញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការគណបក្សឃុំ ផ្តៅជុំ ស្រុកជើងព្រៃ និងបានដាក់ចេញនូវគោលការណ៍ណែនាំ សំដៅពង្រឹង ពង្រីកកម្លាំង ការបន្តធ្វើអំពើល្អរបស់មន្ត្រីបក្សមូលដ្ឋានឱ្យដូចជាភ្លៀងរលឹម ការបម្រើសេវាសាធារណៈ និងការពង្រឹង អនុវត្តគោលនយោបាយភូមិ/ឃុំមានសវត្ថិភាពឱ្យមានប្រសិទ្ធភាព ជាពិសេសការជំរុញឱ្យបងប្អូនប្រជាពលរដ្ឋយើងយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព និងជំរុញឱ្យពួកគាត់បំពេញកាតព្វកិច្ចជាពលរដ្ឋល្អ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។