ព័ត៌មានជាតិ

បកស័ក្កិនឹងដកបញ្ឈរជើងមន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ករណីបាញ់បោះសេរី ជាង១០គ្រាប់

(សៀមរាប) ៖មន្ត្រីនគរបាលខេត្តសៀមរាប មួយរូប ដែលបានយកកាំភ្លើងអាការ៤៧ បាញ់ជាង ១០ គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ត្រូវបានថ្នាក់ដឹកនាំដាក់ពិន័យដកស័ក្តិនិងព្យួការងារបណ្ដោះអាសន្ន។

នេះបើយោងតាមមន្ត្រីនគរបាល ជាន់ខ្ពស់ខេត្តសៀមរាប បានថ្លែងប្រាប់អោយដឹងនៅរសៀលថ្ងៃពុធនេះ។

មន្ត្រីនគរបាលជាន់នខ្ពស់ខេត្តសៀមរាបបានថ្លែងថា
ករណីនេះ ក្រោយកើតហេតុត្រូវបានឃាត់ខ្លួនជនបង្កភ្លាមៗ ហើយត្រូវបានបញ្ជូនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ចំពោះករណីនេះត្រូវបានដកស័ក្តិនិងព្យួរការងារជាបណ្ដោះអាសន្ន ហើយបានសុំគោលការណ៍ទៅអគ្គស្នងការនគរបាលជាតិបន្តផងដែរ។ បច្ចុប្បន្នមន្ត្រីដែលបង្កនេះត្រូវបានបញ្ឈរជើង នៅការិយាល័យបុគ្គលិក ស្នងការនគរបាលខេត្តសៀមរាប ដោយរងចាំការសម្រេចពីថ្នាក់ដឹកនាំ។

បើតាមមន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប ហេតុការណ៍ នេះឪពុកមា មិនបានប្ដឹងផ្ដល់ទៅលើក្មួយដែលជាមន្ត្រីនគរបាលផ្ទុះអាវុធនេះទេ។

សូមរំលឹកថា ហេតុការណ៍បានកើតឡើង វេលាម៉ោង១៩ និង៥៨នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្ថិតភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង។

ចំពោះករណីនេះ គឺផ្ដើមចេញ មានទំនាស់ពាក្យសម្តីជាមួយឪពុកមារបស់ខ្លួន ធ្វើឲ្យមន្រ្តីនគរបាលការិយាល័យអន្តរាគមន៍ ខេត្តសៀមរាបមួយរូប បានដកអាវុធបាញ់ចូលក្នុងផ្ទះជាង១០គ្រាប់ បន្ទាប់ពីផឹកស្រាស្រវឹង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ឈ្មោះលួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប៉ូលីសអន្តរាគមន៍ស្នងការខេត្តសៀមរាប បានប្រើអាវុធកាំភ្លើងAk៤៧ ដោយបានបាញ់ជាង១០គ្រាប់ុំ

របាយការណ៍ដដែលបន្តថា នៅមុនពេលកើតហេតុ ជនបង្ក បានផឹកស៊ីស្រវឹង ហើយក៏មានទំនាស់ពាក្យសម្តីជាមួយឪពុកមា ឈ្មោះ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំ ភូមិកើតហេតុខាងលើ។ ក្រោយទាស់ពាក្យសម្ដី ឈ្មោះ លួន សុផាត បានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមក ក៏ឃើញត្រលប់មកវិញ មានទាំងស្ពាយកាំភ្លើង វែងប្រភេទ អាកា៤៧ មកជាមួយផង។ បន្ទាប់ពីមកដល់ ជនបង្កបានយកកាំភ្លើងបាញ់គំរាម ឪពុកមា ជាច្រើនគ្រាប់។ បន្ទាប់ពីធ្វើសកម្មភាព ជនសង្ស័យត្រូវបានខាងស្នងការខេត្តសៀមរាបឃាត់ខ្លួន យកទៅដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។