ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ការតភ្ជាប់ស្ពាន-ថ្នល់ជាច្រើនខ្សែរ ដើម្បីទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិ

(កំពង់ឆ្នាំង) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ផ្លូវជាតិលេខ ៥ កាលពីឆ្នាំ២០១៨ គឹមានសភាពតូចណាស់ ប៉ុន្តែឥឡូវនេះ ក្លាយទៅជាផ្លូវ Highway តភ្ជាប់រវាងទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-ថៃ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ក្មួយៗកម្មករកម្មារិនីធ្វើដំណើរទៅធ្វើការមានភាពងាយស្រួលជាងមុន ដែលពេលមុនផ្លូវមិនល្អ ដូចពេលនេះទេ ឥឡូវផ្លូវនេះ បានកសាងឡើងតាមរយៈហិរញ្ញប្បទានរបស់ប្រទេសជប៉ុន ដែលបានធ្វើការតភ្ជាប់ពីព្រែកក្តាម ដែលព្រែកក្តាមជាគម្រោងហិរញ្ញប្បទានរបស់សាធារណៈរដ្ឋប្រជាមានិតចិន ហើយចាប់ពីព្រែកក្តាមមកកាត់ខេត្តកំពង់ឆ្នាំង ចូលទៅដល់ខេត្តពោធិ៍សាត់ បន្តទៅបាត់ដំបង ដែលជាផ្លូវគម្រោងរបស់ជប៉ុន កំពុងធ្វើការតភ្ជាប់ផ្លូវកម្ពុជា ដល់ព្រំដែនថៃតែម្តង។

ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ការតភ្ជាប់ស្ពាន-ថ្នល់ជាច្រើនខ្សែនេះ គឺប្រជាពលរដ្ឋ និងអ្នកសេដ្ឋកិច្ចទាំងឡាយអាចយល់បានថា នេះជាការបង្កលក្ខណៈប្រុងប្រៀប និងបង្កើតមូលដ្ឋានបន្ថែមទៀត សម្រាប់ទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិឱ្យកាន់តែច្រើន នៅតាមបណ្តាខេត្ត ដែលស្ថិតនៅក្នុងគោលដៅមួយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញវិស័យសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។