ព័ត៌មានជាតិ

ឃាត់រថយន្តក្រុង ដឹកពងមាន់និងសាច់ជ្រូកបង្កក ខុសច្បាប់ យកទៅដុតកម្ទេចចោល.!

(បន្ទាយមានជ័យ) ៖ ឃាត់រថយន្តក្រុងដែលដឹកពង
មាន់១៥,០០០គ្រាប់និងសាច់ជ្រូកបង្កកជាងកន្លះតោនត្រូវដុតកំទិចចោលនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅជាយក្រុងសិរីសោភ័ណ។
លោក ហ៊ុយ តូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឲ្យអ្នកកាសែតដឹងថា ជាការណែនាំពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទដើម្បីពង្រឹងទីផ្សារសត្វក្នុងស្រុកនិងទប់ស្កាត់សត្វនិងផលិតដើមកមណើតធ្វើអំពីសត្វការពារជម្ងឺឆ្លងពីសត្វហើយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់ឃាត់រថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿងដែលសង្ស័យដឹកសាក់ជ្រូកបង្កកនិងពងមាន់គ្មានច្បាប់នៅយប់ទាបភ្លឺថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នៅចំណុចភូមិ.សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។ ក្រោយឃាត់រថយន្តក្រុងសង្ស័យដឹកសាច់ជ្រូកបង្កក់និងពងមាន់ត្រូវបាននាំយករថយន្តមកការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត ដើម្បីធ្វើការឆែកឆេររកឃើញមានសាច់ជ្រូកបង្កក់ទម្ងន់៥៥៥គីឡូក្រាម ពងមាន់ចំនួន១៥,០០០គ្រាប់ដែលគ្មានច្បាប់និងសឹកខុសលក្ខណៈបច្ចេកទេសបណ្តាលខូចគុណភាណហើយសាច់ជ្រូកបង្កក់ត្រូវយកទៅដុតកមទិចចោល និងពងមានត្រូវបានរក្សាទុកយកសំណាក់ទៅពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតផលសត្វបើលទ្ធផលគ្មានផ្តាសាយបក្សី(H5N1)ទេនិងធ្វើការផាកវិន័យតាមច្បាប់ហើយប្រគល់ជូនម្ចាស់វិញ។ សាច់ជ្រូកបង្កកជាងកន្លះតោន និងពងមាន់១៥,០០០គ្រាប់គឺរថយន្តក្រុងដឹកគោលដៅទៅក្រុងប៉ោយប៉ែត ហើយមន្ត្រីជំនាញបានបង្ក្រាបរយៈពេល១សប្តាហ៍បង្ក្រាបបាន៣ករណីហើយករណីទី១.កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បង្ក្រាបសាច់ជ្រូកបង្កកទម្ងន់៥៣០គីឡូក្រាម ពងមាន់ចំនួន៣៦,០០០គ្រាប់ ករណីទី២.កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣បង្ក្រាបបានផលិតចម្រុះទម្ងន់៤,៤៤១គីឡូក្រាម ករណីទី៣.នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣បង្ក្រាបបានសាច់ជ្រូកបង្កកទម្ងន់៥៥៥គីឡូក្រាម និងពងមាន់១៥,០០០គ្រាប់៕ដោយ ព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។