ព័ត៌មានជាតិ

បញ្ជូនមនុស្សប្រុស.ស្រី ចំនួន៩នាក់ ទៅតុលាការ ករណីប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន!

(បន្ទាយមានជ័យ) ៖ មនុស្សប្រុស.ស្រី ចំនួន៩នាក់ ប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន មានមនុស្សប្រមូលផ្តុំគ្នាសេពគ្រឿងញៀន កម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងបានចុះបង្ក្រាបឃាត់ខ្លួនបានចំនួន៩នាក់ ក្នុងនោះមានស្រី៥នាក់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងកាំភ្លើងខ្យល់ឆ្នៃ១ដើម នៅសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថាបច្ចុប្បន្នកម្លាំងជំនាញ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕ដោយព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។