ព័ត៌មានជាតិ

អស់លែងជឿងលើគណបក្សភ្លើងទៀន សម្រេចចិត្តផ្តួលស្លាកគណបក្សភ្លេីងទៀន ចេញពីមុខផ្ទះ!

(កំពង់ចាម) ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆាំ្ន២០២៣ អតីតសកម្មជនបក្សភ្លេីងទៀនមួយគ្រួសារ អស់ចិត្តលែងជឿងលើគណបក្សភ្លើងទៀន បានសម្រេចចិត្តផ្តួលស្លាកគណបក្សភ្លេីងទៀន ចេញពីមុខផ្ទះ។

លោក រស់ ជុយ អាយុ ៧០ឆ្នាំ មានប្រពន្ធឈ្មោះ ថន សុំ អាយុ៦៩ឆ្នាំ និងកូន ៤នាក់ ជាអតីតសកម្មជនគណបក្សភ្លេីងទៀន រស់នៅក្នុងភូមិគោកស្រឡៅ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោក រស់ ជុយ និងគ្រួសារ បានសម្រេចចិត្តរុះរើទម្លាក់ស្លាកគណបក្សភ្លេីងទៀនចេញពីមុខផ្ទះរបស់ខ្លួន នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

លោក រស់ ជុយ បានអះអាងថា លោកបានចូលរួមធ្វើសកម្មភាពជាច្រើន នៅក្នុងភូមិ ដើម្បីជួយដល់បក្ស។ ប៉ុន្តែពេលនេះ លោកបានអស់ជំនឿចិត្ត អស់កម្លាំងចិត្តតស៊ូ ជា មួយបក្សភ្លើងទៀតហើយ ព្រោះបក្សមានភាពកម្សោយក្នុងការដឹកនាំ បក្សពួកនិយម ពុករលួយ ជាពិសេសមិនបានធ្វើអ្វីឱ្យចម្រើនដល់ជាតិ និងប្រជាជននោះឡើយ។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។