ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌឬស្សីកែវ នាំយកអំណោយ ចុះសួរសុខទុក្ខសមាជិក០២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ច!

(ភ្នំពេញ) ៖ នាព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ទូច ម៉េង មេបញ្ជាការ អាវុធហត្ថខណ្ឌឬស្សីកែវ បានចាត់ឲ្យ ក្រុមការងារនាំយកអំណោយចុះទៅសួរសុខទុក្ខសមាជិក០២នាក់ ដែលមាន លោកអនុសេនីយ៍ត្រី ម៉ែន សុគន្ធ និងលោកអនុសេនីយ៍ត្រី  ពឿន កេង ដែលលោកទាំងពីរ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបំពេញភារកិច្ច ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ ពេទ្យ ១៧៩។

ក្នុងឱកាសនោះដែរ ក្រុមការងារ បាននាំយកអំណោយរបស់ លោកមេបញ្ជាការ​ អាវុធហត្ថខណ្ឌឬស្សីកែវ រួមមានថវិកា ចំនួន ១,០០០,០០០ រៀល (មួយលានរៀល), ភេសជ្ជៈ ទឹកសុទ្ធ ០៤កេស, ទឹកដោះគោឆៅ ០២យួរ ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារអ្នកទាំង០២ ក្នុងការសម្រាកព្យាបាលផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។