ព័ត៌មានជាតិ

នេប៉ាល់ ជាប្រទេសទី៤ ដែលកម្ពុជាបានផ្តល់ជំនួយម៉ាស់ និងបរិក្ខារសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវអំណោយជាម៉ាស និងបរិក្ខារពេទ្យជូនដល់ឡាវ មីយ៉ាន់ម៉ា និងទីម័រឡេស្ត

 

នៅថ្ងៃទី៤ មករា ២០២១ កម្ពុជានាំយកអំណោយរួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន ១២មុខទៀតជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់ ដោយបានដឹកជញ្ជូនតាមយន្តហោះពិសេស ក្រោមការដឹកនាំ លោក អ៊ុច បូរិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី។

ជំនួយបរិក្ខារពេទ្យដែលរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនដល់បណ្តាប្រទេសជាមិត្ត ជាការបង្ហាញឱ្យឃើញនូវកាយវិការមនុស្សធម៌របស់កម្ពុជា និងជាស្មារតីចូលរួមដ៏មុតមាំមួយរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសកល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។