ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញ បញ្ចុះបឋមសិលាសាងសង់អគារទីចាត់ការបឋមសិក្សទក្សិណថ្មី ជំនួសអគារទីចាត់ការចាស់ដែលសល់ពីជំនាន់បារាំង

(កំពង់ចាម) ÷ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អមដំណើរដោយឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត មន្ទីរអប់រំយុវជននិងកីឡា/អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ បានអញ្ជេីញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារទីចាត់ការមួយខ្នងនៃសាលាបឋមសិក្សាទក្សិណ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលជាអំណោយដ៍ថ្លៃថ្លា​ ឯកឧត្តម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការ​រង​នៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជេីងគោក​។

បើតាមលោកនាយកសាលាបានឲ្យដឹងថា អគារទីចាត់ការថ្មីដែលបានធ្វើពិធីបញ្ចុះបឋមសិលានាពេលនេះមានទំហំទទឹងប្រវែង​៧,៧ម៉ែត្រ​ បណ្តោយ១១ ម៉ែត្រ និងមានកម្ពស់៥ម៉ែត្រ។

លោកនាយកសាលាបន្តថា ដោយយោងលើអគារទីចាត់ការចាស់មានសភាពទ្រុឌទ្រោមពុំអាចជួសជុលបាន ដែលសំណង់ចាស់មួយនេះបានកសាងតាំងពីជំនាន់បារាំង ដូច្នេះហើយគណៈកម្មការទ្រទ្រង់សាលាសម្រេចកសាងអគារទីចាត់ការថ្មីនេះឡើង។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងនាមឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គណៈកម្មការទ្រទ្រង់សាលាដែលបានផ្តួចផ្តើមនូវគំនិតក្នុងការកសាងសំណង់ដ៏ល្អមួយនេះឡើងដើម្បីជាការចូលរួមពង្រីកនូវធនធានមនុស្ស។ ក្នុងឳកាសនោះឯកឧត្ដមអភិបាលក៏បានផ្តាំផ្ញើដល់ក្រុមជាងសំដៅធ្វើយ៉ាងណាសាងសង់សំណង់មួយនេះប្រកបដោយគុណ មានស្តង់ដារ ស្របតាមទៅតាមបទដ្ឋានបច្ចេកទេសដើម្បីធានានូវគុណភាពសំណង់ក្នុងការប្រើប្រាស់បានយូរអង្វែង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។