ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើដឹកនាំកិច្ចប្រជុំពង្រឹងក្រុមការងារបណ្ដាញសង្គម ដើម្បីមានសមត្ថភាពឆ្លើយតបលើសភាពការណ៍ចំពោះមុខ!

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជា ជនកម្ពុជាខេត្តកំពង់ចាម អញ្ជើដឹកនាំកិច្ចប្រជុំពង្រឹងក្រុមការងារបណ្ដាញសង្គម ដើម្បីមានសមត្ថភាពឆ្លើយតបលើសភាពការណ៍ចំពោះមុខ។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខត្ត ឯកឧត្តមសមាជិកគណ:ប្រចាំការ សមាជិកអចិន្ត្រៃយ៍ និងមន្ត្រីជំនាញព័ត៌មានវិទ្យាជាច្រើនរូបទៀត នៅទីស្នាក់ការគណបក្សខេត្ត ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ម៉ោង១១:៣០នាទីព្រឹក។

បន្ទាប់ពីកិច្ចពិភាក្សា អំពីបញ្ហាចំណុចប្រឈមនានា លើការងារបណ្ដាញសង្គមរួចមក ឯកឧត្តមប្រធានគណបក្សខេត្ត បានដាក់ចេញនូវយន្តការ និងយុទ្ធសាស្ត្រមួយចំនួន ដើម្បីយកអនុវត្ត ព្រមទាំងកំណត់ឲ្យមានការប្រជុំប្រចាំសប្ដាហ៍ដើម្បីដកពិសោធន៍ និងសម្រេចឲ្យបានជោគជ័យនូវទិសដៅដែលបានដាក់ចុះ ក្នុងបុព្វហេតុជាតិ និងប្រជាជន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។