ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំង នៅតែចិញ្ចឹមចិត្តចង់បំផ្លិចបំផ្លាញសុខសន្តិភាពនៅកម្ពុជា

(ភ្នំពេញ) ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនខ្លាចចំពោះការបាត់បង់មនុស្សប៉ុន្មាននាក់ ដើម្បីការពារបងប្អូនប្រជាពលរដ្ឋជាង១៧លាននាក់នោះទេ ខណៈដែលក្រុមចង្រៃទាំងនោះនៅតែចិញ្ចឹមចិត្តចង់បំផ្លិចបំផ្លាញសុខសន្តិភាពនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីទៀតថា បើកម្ពុជាមានសង្រ្គាម គ្មានបរទេសណាមកធ្វើការវិនិយោគជាមួយកម្ពុជានោះទេ ដូច្នេះហើយបងប្អូនជនរួមជាតិទាំងអស់ត្រូវថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។