ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវហ៊ានថ្កោលទោសពួកក្រុមប្រឆាំង ដែលបំផ្លាញជាតិ

(ភ្នំពេញ) ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅស្រុកខ្មែរយើងមានក្រុមចង្រៃមួយក្រុម ដែលកំពុងតែព្យាយាមបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជន ដូច្នេះយើងត្រូវហ៊ានថ្កោលទោសក្រុមប្រឆាំងមួយនេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រុមប្រឆាំងនៅស្រុកខ្មែរ ខុសពីអ្នកប្រឆាំងនៅស្រុកគេ ដោយសារពួកប្រឆាំងនៅខ្មែរចង្រៃណាស់ ទៅដើរប្រាប់បរទេសកុំឱ្យមកវិនិយោគនៅកម្ពុជា កុំឱ្យទិញទំនិញពីកម្ពុជា និងដាក់ទណ្ឌកម្មកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ទោះបីក្រុមប្រឆាំងនេះ មិនមានទោសក្បត់ជាតិក៏ដោយ ក៏ពួកប្រឆាំងនេះ វាបំផ្លាញជាតិដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។