ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងឯកឧត្តម ស សុខា បានប្រារព្ធពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣៩វត្ត ក្នុងខេត្តព្រៃវែង

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី២  ខែកក្ដដា  ឆ្នាំ២០២៣ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាមួយឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កូនៗក្មួយៗ មាមីងញាតិមិត្ត និងមន្ត្រីរដ្ឋបាលសាលាខេត្ត បានប្រារព្ធពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣៩វត្ត ក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលសាលាខេត្តព្រៃវែង។

ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់ ក៏ដូចជារដ្ឋបាលខេត្តទាំងមូល សូមឧទ្ទិសមគ្គផល កុសលផលបុណ្យជូនដល់លោកឪពុក សម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម និង អ្នកម្ដាយ លោកជំទាវ ញ៉ែម សឿន ជាសុីម
និងសូមជូនពរដល់ឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេស ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល សូមទទួលបានមគ្គផល ផល្លានិសង្ឃតាមសទ្ឋាជ្រះថ្លារៀងៗខ្លួន និងសម្រេចបាននូវប្រាជ្ញាថ្លាគំនិត តាមសេចក្តីប្រាថ្នាកុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។