ព័ត៌មានជាតិ

រដ្ធមន្ដ្រី វេង សាខុន បានអញ្ជើញចុះពិនិត្យទីតាំងការដ្ធានសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរ

(ក្បូងឃ្មុំ)នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំកុរ ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យទីតាំងការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកតំបែរ ។


សូមបញ្ចាកថា ដោយកន្លងមកមន្ទីរពេទ្យស្រុកតំបែរមានការខ្វះខាតទីតាំងទទួលពិនិត្យព្យាបាលអ្នកជំងឺ ហេតុនេះ ឯកឧត្តមប្រធាន និងក្រុមការងារបានជួយឧបត្ថម្ភដល់ការសាងសង់អគារចំនួនមួយខ្នង កម្ពស់បីជាន់ (គិតទាំងជាន់ផ្ទាល់ដី) ដែលមានទំហំ ៣៦មx១៥ម ចំនួន៣៥បន្ទប់។ បច្ចុប្បន្នអគារនេះ បានធ្វើការសាងសង់រួចរាល់ប្រមាណ៤០% ហើយ ហើយនឹងត្រូវគ្រោងបញ្ចប់ក្នុងរយះបួនខែខាងមុខទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។