ព័ត៌មានជាតិ

ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម អញ្ជើញពិនិត្យស្ថានភាពនៃការលក់ដូរ និងជួបសំណេះសំណាលជាមួយអាជីវករផ្សារធំ និងផ្សារបឹងកុក ក្រុងកំពង់ចាម

(កំពង់ចាម) ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៣ នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការលក់ដូរ និងសំណេះសំណាល ជាមួយអាជីវករ នៅផ្សារធំ និងផ្សារបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងណែនាំឲ្យក្រុមអាជីវករទាំងអស់ អញ្ជើញនាំគ្នាទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០៣ ខាងមុខនេះ ។

ឯកឧត្ដម យឹម ឆៃលី បានយកឱកាសនោះ សម្តែងនូវការគោរពដឹងគុណ និងសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះបងប្អូនអាជីវករទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ដែលតែងតែផ្តល់យុត្តិធម៌ និងការគាំទ្រយ៉ាងរឹងមាំគ្រប់ដំណាក់កាលបោះឆ្នោត ចំពោះការដឹកនាំរបស់ សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមការពារសុខសន្តិភាព ដេីម្បីបន្តការអភិវឌ្ឍរីកចម្រើនទៅមុខទៀត ជាពិសេសសូមនាំគ្នាទៅបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជូន សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ដឹកនាំរាជរដ្ឋាភិបាលទាំងអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។