ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារចាស់ជរាគ្នានទីពឹងចំនួន០២គ្រួសារ

(ខេត្តព្រៃវែង)៖ នៅថ្ងៃព្រហស្បតិ៍​ ៩រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ លោក ភុន សម្ភស្ស ប្រធានគណៈកម្មាធិការអនុសាខាស្រុកព្រះស្តេច និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារចាស់ជរាគ្មានទីពឹងចំនួន ២គ្រួសារ នៅឃុំរំចេក និងឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុកស្វាយអន្ទរ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធា កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក”ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

សម្ភារៈផ្តល់ជូន ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គ.ក កន្ទេល មី ១កេស ទឹកត្រី ១ យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកក្រូច ២យួរ សម្ភារៈដំណេក ១ឈុត សម្ភារៈផ្ទះបាយ ១ឈុត និងថវិកា ៥០,០០០រៀល​។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។