ព័ត៌មានជាតិ

បាក់ស្ពានអាកាសនៅក្រុងបាងកក បណ្តាលឱ្យមានមនុស្សស្លាប់២នាក់នឹងរបួសជាច្រើននាក់!

កាលពីវេលាម៉ោង ៦:១៥ នាទីល្ងាច ថ្ងៃច័ន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ មានឧបទ្ទវហេតុបាក់ស្ពានមួយ នៅត្រង់ចំណុចផ្លូវ Luang Phaeng ច្រកចេញចូលទល់មុខតំបន់ Lotus ក្នុងសង្កាត់ Thap Yao នៃខណ្ឌ Lat Krabang របស់ទីក្រុងបាងកក។ ក្រុមបុគ្គលិកស្ថានីយ៍ពន្លត់អគ្គីភ័យ និងអ្នកជួយសង្រ្គោះរបស់ខណ្ឌ Lat Krabang បានមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការសង្គ្រោះមនុស្សនៅទីនោះ។ របាយការណ៍ភ្លាមៗបានឱ្យដឹងថា មានមនុស្សចំនួន ៤នាក់ បានរងរបួសស្រាល។

ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានរត់ភៀសខ្លួន ស្របពេលដែលតំបន់ជុំវិញនោះពោរពេញដោយធូលី និងផ្សែង បណ្ដាលមកពីការបាក់ស្ពាន។ អ្នកដំណើរក្បែរស្ពានបានថតវីដេអូមួយចំនួនបង្ហោះលើអ៊ីនធឺណិត ខណៈឧបទ្ទវហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។

ក្រោយមកទៀតក៏មានសេចក្តីរាយការណ៍មកថា មានមនុស្សស្លាប់ ២នាក់ បានស្លាប់ និងមានអ្នករងរបួសជាច្រើនទៀត បូករួមទាំងជនរងគ្រោះនៅម្ដុំស្ថានីយ៍ប្រេងឥន្ធនៈ PTT ក្រោមស្ពាន ដែលធ្វើឱ្យចំនួន​អ្នក​របួសពិតប្រាកដ ​នៅ​មិន​ទាន់​ច្បាស់​លាស់នៅ​ឡើយ​។ ឥឡូវនេះ ក្រុមជួយសង្គ្រោះកំពុងរៀបចំសម្របសម្រួល ដើម្បីចាត់ថ្នាក់កម្រិតរងរបួស ហើយបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។