ព័ត៌មានជាតិ

ឃាត់ខ្លួន​បុរស​ម្នាក់ ករណីវាយ​បំបែក​ទូ​រតាំង​ទូរ​ស័ព្ទ នៅ​ខេត្តព្រៃវែង.!

(ព្រៃវែង)  ៖ បុរស​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​យក​ប៉ូវថៅ វាយ​បំបែក​ទូ តាំង​ទូរ​សព្ទ​ចំនួន ០១​គ្រឿង ទូ​តាំង​សម្ភារ​ទូរ​សព្ទ​ចំនួន​០១ បណ្តាល​ឱ្យ​ប្រេះស្រាំ​ទាំង ០២ ហើយ​នៅ​ក្រោយ​កើតហេតុ​ភ្លាម កម្លាំង​នគរបាល​បាន​ចុះ​ដល់ទី​តាំង ដើម្បី​អន្តរាគមន៍ ក៏​ត្រូវ​បាន​ជនសង្ស័យ ចូល​ក្នុងផ្ទះ យក​ចំពាមកៅស៊ូ​បាញ់ ត្រូវ​មន្ត្រី​នគរបាល​ចំ​ក្រោម​ដើមទ្រូង​ខាងឆ្វេង និង​យក​កាំបិត​គំរាម​កាប់​មក​លើ​កម្លាំង​នគរបាល ថែម​ទៀត ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៦​និង​៤២​នាទី ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៣ ត្រង់​ចំណុច​ផ្ទះ​របស់​ឈ្មោះ ចិន ពៅ​តួ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ស្ថិត​ក្នុងភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន មានឈ្មោះ ប៊ី នឿ​ន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ស្វាយចេក ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​ពី​ជន​រង​គ្រោះ កម្លាំង​នគរបាល​ខេត្តព្រៃវែង បាន​ចុះ​ទៅ​ដល់​ផ្ទះ​ជនសង្ស័យ ដើម្បី​កោះហៅ​មក​សាកសួរ តែ​ជនសង្ស័យ​មិន​ព្រម​សហ​ការណ៍ និង​បាន​ចូល​ក្នុងផ្ទះ​យក​ចំពាមកៅស៊ូ​បាញ់ ត្រូវ​ចំ​នគរបាល​ចំនួន ០១ គ្រាប់ បណ្ដាល​ឱ្យ​រង​របួស និង​យក​កាំបិត​គំរាម​កាប់​មក​លើ​នគរបាល​ថែម​ទៀត​ផង ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពុងត្របែក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។