ព័ត៌មានជាតិ

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញនាំយកអំណោយ ឯកឧត្តម រ័ត្ន ស៊្រាង ចុះសួរសុខទុក្ខ សមាជិកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ ពេទ្យ១៧៩

(ភ្នំពេញ) នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ រ័ត្ន ស៊្រាង មេបញ្ជាការង កងរាជអាវុធហត្ថលើផ្ទៃប្រទេស  ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងឲ្យ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សូ ស៊ីដារិទ្ធ នាយរងសេនាធិការ ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះកេតុមាលា ហៅ ពេទ្យ១៧៩។

ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ១,២០០,០០០រៀល, ភេសជ្ជៈ០៤កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។