ព័ត៌មានជាតិ

កម្លាំងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​ ០២​ នាក់​ មក​កាន់​ស្នងការដ្ឋាននគរបាល​ដេីម្បី​ធ្វេីការ​សាកសួរ​

(បាត់ដំបង) ៖ លោកវរសេនីយ៍ឯក ឈឿន គឹមសុង ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ។

​ 🌼​ ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​ ឧត្តមសេនីយ៍​ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ ស្នងការរង​ ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ លោក​ វរសេនីយ៍ឯក​ ចៀក​ ថានិន​ នាយការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ព្រមទាំង​មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​​ នៅ​ថ្ងៃទី​ ១៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ២០:៤០​ នាទី​ នៅ​ចំណុច​ បន្ទប់​ជួល​ស្ថិតនៅ​ក្នុង​ភូមិ​វត្ត​រំដួល​ សង្កាត់​ចំការសំរោង​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងបាត់ដំបង​ ដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជា​អធិការ​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួចមានស្ថានទម្ងន់ទោស​ (​ ធាក់​បំបាក់​យក​ស្លាកលេខ​ម៉ូតូ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​ ០២​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ដេីម្បី​ធ្វេីការ​សាកសួរ​ ។

1️⃣​ ឈ្មោះ​ អ៊ន​ សំអាត​ ហៅ​ រ៉ា​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​វត្តចែង​ ឃុំ​អូរដំបង​១​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ ។
2️⃣​ ឈ្មោះ​ អឿត​ សុជីត​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កំពង់ពិល​ ឃុំ​វត្តតាមិម​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។

👉​ កាល​ពី​ថ្ងៃទី​ ១៣​ ខែ​ កក្កដា​ ឆ្នាំ​ ២០២៣​ វេលាម៉ោង​ ប្រហែល​ ០២:៣០​ នាទី​ នៅ​ចំណុច​ក្រុមទី​ ២៦​ ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ទាំង​ ០២​ នាក់​ ខាងលើ​ រួម​ជាមួុយ​បក្សពួក​មាន​គ្នា​ ចំនួន​ ១៤​ នាក់​ទៀត​ (​ ដែល​កំពុង​រត់គេច​ខ្លួន​ )​ បាន​ជិះ​ម៉ូតូ​ ចំនួន​ ០៧​ គ្រឿង​ បាន​ធ្វេី​សកម្មភាព​ គប់​ដុំថ្ម​ និង​ ធាក់​បំបាក់​យក​ស្លាកលេខ​ម៉ូតូ​ របស់​ជនរងគ្រោះ​ ឈ្មោះ​ ចក់​ សាន្ត​ ហៅ​ ង៉ា​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កំពង់ឆ្លង​ ឃុំ​ឈេីទាល​ ស្រុក​បាណន់​​ ខេត្ត​បាត់ដំបង​ ក្រោយ​ពី​ធ្វេី​សកម្មភាព​រួច​ក្រុម​ជនសង្ស័យ​ខាងលេី​ក៏បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​អស់​ រហូត​មក​ដល់​ថ្ងៃ​ខែ​ខាងលេី​ ទេីប​កម្លាំង​យេីង​ធ្វេីការ​ឃាត់ខ្លួន​បាន​ ។

📍​ វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០២២​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AO-9658
– ស្លាកលេខ​ម៉ូតូ​ ០១​ សន្លឹក​ (​ បាត់ដំបង​ 1S-9145 ) ជា​ស្លាកលេខ​របស់​ម៉ូតូ​ជនរងគ្រោះ​

​ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។ដោយព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។