ព័ត៌មានជាតិ

ម៉ូតូសណ្ដោងរុឺម៉កដឹកអីវ៉ាន់ បះកង់មុខ គៀបតៃកុងជាប់នឹងរុឺម៉កបណ្ដាល ឲ្យស្លាប់ភ្លាមៗនៅច្រកតំបន់ព្រំដែនដូង ក្នុងស្រុករមាសហែក.!

(ស្វាយរៀង) ៖ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៥និង១០នាទីព្រឹកថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៣ នៅមុខបារ៉ាស់ព្រំដែនច្រកដូង លើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិដូងនឃុំដូង ស្រុករមាសហែកខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ ដន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អ្នកបើកម៉ូតូសណ្តោងរុឺម៉កម៉ាក HONDA Wave ពណ៌ក្រហម គ្មានស្លាកលេខ រួមជាមួយដំណើរម្នាក់ឈ្មោះ សឿន ភក្តី ភេទប្រុស អាយុ ២០ឆ្នាំ បុខរបរ កសិករ រស់នៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាម៉ូតូសណ្ដោងរម៉កបានដឹកអីវ៉ាន់ចាប់ហួយពេញរុឺម៉ក លុះមកដល់ចំណុចផ្លូវច្រកតំបន់ព្រំដែនដូងបណ្ដាលឲ្យក្រឡាប់ផ្ងារជើងដោយមិនដឹងមូលហេតុបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្ដង។
បច្ចុប្បន្នសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី
ចំណែកឯ វត្ថុតាងត្រូវបានប្រគល់ជូនក្រុមគ្រួសារសព៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។