ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

កីឡាករ កីឡាការិនី ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយសរុបចំនួន ២៥គ្រឿង ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ នៅប្រទេសកាណាដា

គិតមកដល់ពេលនេះ កម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ២៥គ្រឿង នៅក្នុងនោះទទួលបានមេដាយមាសចំនួន ១១គ្រឿង មេដាយប្រាក់ចំនួន ០៩គ្រឿង និងមេដាយសំរឹទ្ធចំនួន ០៥គ្រឿង។ កីឡាករ កីឡាការនី ដែលទទួលបានមេដាយនៅក្នុងព្រឹត្តិការណ៍ ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) ជូនជាតិមាតុភូមិរួមមាន៖
១. កីឡាការិនី សុខ វល័ក្ខ ដណ្តើមបានមេដាយមាស ០៤គ្រឿង និងមេដាយប្រាក់ ០១គ្រឿង ប្រកួតប្រភេទកីឡាហែលទឹក។
២. កីឡាករ ហែម ប៉ុច ដណ្តើមបានមេដាយមាស ០២គ្រឿង និងមេដាយប្រាក់ ០៣គ្រឿង ប្រកួតប្រភេទកីឡាហែលទឹក។
៣. កីឡាករ លឹម កែវឧត្តម ដណ្តើមបានមេដាយប្រាក់ ០២គ្រឿង និងមេដាយសំរឹទ្ធ ០៣គ្រឿង ប្រកួតប្រភេទកីឡាហែលទឹក។
៤. កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ (ប្រកួតប្រភេទកីឡាការ៉ាតេ)
– មេដាយមាស ០១គ្រឿង វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស អាយុ ១៨ឡើង ប្រភេទទម្ងន់ក្រោម ៧០គីឡូក្រាម
– មេដាយប្រាក់ ០១គ្រឿង វិញ្ញាសាសម្ដែងឯកត្តជនបុរស អាយុ ១៨ឆ្នាំឡើង
– មេដាយសំរឹទ្ធ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមបុរស អាយុ ១៨ឆ្នាំឡើង។
៥. កីឡាការិនី ស៊ឹម ស្រីនីន (ប្រកួតប្រភេទកីឡាការ៉ាតេ)
– មេដាយមាស ០១គ្រឿង វិញ្ញាសាសម្ដែងឯកត្តជននារី អាយុ ១៨ឆ្នាំឡើង
– មេដាយសំរឹទ្ធិ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមនារី អាយុ ១៨ឆ្នាំឡើង។
៦. កីឡាការិនី ផុន គិមស្រៀង (ប្រកួតប្រភេទកីឡាការ៉ាតេ)
– មេដាយប្រាក់ ០១គ្រឿង វិញ្ញាសាប្រយុទ្ធឯកត្តជននារី ប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម
– មេដាយសំរឹទ្ធិ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមនារី អាយុ១៨ឆ្នាំឡើង។
៧. កីឡាករ តក់ ពិចិត្រ (ប្រកួតប្រភេទកីឡាការ៉ាតេ)
– មេដាយប្រាក់ ០១គ្រឿង វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស អាយុ១៨ឆ្នាំឡើង ប្រភេទទម្ងន់ក្រោម៧៥គីឡូក្រាម
– មេដាយសំរឹទ្ធិ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមបុរស អាយុ១៨ឆ្នាំឡើង។
៨. កីឡាករ កាក់ សីលាបញ្ញា (ប្រកួតប្រភេទកីឡាការ៉ាតេ)
– មេដាយមាស ០១គ្រឿង វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស អាយុ ១៨ឆ្នាំឡើង ប្រភេទទម្ងន់ ៨៥គីឡាក្រាមឡើង
– មេដាយសំរឹទ្ធិ ០១គ្រឿង វិញ្ញាសាប្រយុទ្ធក្រុមបុរស អាយុ ១៨ឆ្នាំឡើង។
៩. កីឡាករ នុត ឧត្តម ដណ្តើមបានមេដាយមាស ០១គ្រឿង ប្រភេទទម្ងន់ ៥៩គីឡូក្រាម អាយុ ៣០ឆ្នាំឡើង ប្រកួតប្រភេទកីឡាលើកទម្ងន់Bench Press។
១០. កីឡាករ នុត សេរីរដ្ឋា ដណ្តើមបានមេដាយមាស ០១ ប្រភេទទម្ងន់ ៦៦គីឡូក្រាម អាយុ ៣៥ឆ្នាំឡើង ប្រកួតប្រភេទកីឡាលើកទម្ងន់Bench Press។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនប្រតិភូ កីឡាករ កីឡាការិនី ជានគរបាលជាតិកម្ពុជា សរុបចំនួន ៤៩រូប ធ្វើដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក(World Police & Fire Games) នៅទីក្រុង Winnipeg ប្រទេសកាណាដា។ នៅក្នុងព្រឹត្តិការណ៍នេះ កម្ពុជា បានបញ្ជូនអត្តពលិកជានគរបាលជាតិ ទៅចូលរួមប្រកួតលើវិញ្ញាសារចំនួន ១៣ប្រភេទកីឡា ស្មើនឹង ៧៦វិញ្ញាសាប្រកួត។ ការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) ប្រារព្ធធ្វើឡើងរៀងរាល់ ០២ឆ្នាំម្តង និងមានអត្តពលិក ដែលជានគរបាលមកពីបណ្តាប្រទេសជាង៧០ នៅជុំវិញពិភពលោកដែលតែងតែបានមកចូលរួម ហើយសម្រាប់ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក បានប្រារព្ធធ្វើឡើងនៅទីក្រុង Winnipeg ប្រទេសកាណាដា៕ប្រភព៖ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។