ព័ត៌មានជាតិ

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង

(សៀមរាប) ៖នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១២៣ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ បានដឹកនាំក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀងក្នុងស្រុកចំនួន៣ គឺស្រុកក្រឡាញ់ ស្រុកអង្គរជុំ និងស្រុកវ៉ារិន ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកទាំង៣ នាយករងទីចាត់ការអន្តរវិស័យ លោកប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ប្រចាំស្រុកលោកក្រឡាញ់ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់។

សូមបញ្ជាក់ផងដែរថា ស្ថានភាពជំនន់ទឹកភ្លៀងគិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ បានបង្កឱ្យមានផលប៉ះពាល់ និងការខូចខាតកើតឡើងនៅក្នុងភូមិសាស្ត្រស្រុកចំនួន ៥ រួមមានស្រុកសូទ្រនិគម ស្រុកបន្ទាយស្រី ស្រុកវ៉ារិន ស្រុកអង្គរជុំ និងស្រុកក្រឡាញ់ ដែលមានឃុំរងផលប៉ះពាល់សរុបចំនួន ១២ឃុំ ភូមិចំនួន ៤១ភូមិ គ្រួសាររងផលប៉ះពាល់សរុបចំនួន ១ ៣២៧គ្រួសារ បណ្តាលឱ្យមានផលប៉ះពាល់ និងការខូចខាតដូចខាងក្រោម៖
ប៉ះពាល់ស្រូវសរុប ១ ៣០៥ហិកតា ស្មើនឹង ១ ២៨៥គ្រួសារ លិចបរិវេណផ្ទះកម្រិតស្រាល ៤២ខ្នង ស្មើនឹង ៤២គ្រួសារ លិចបរិវេណសាលារៀន ២កន្លែង លិចផ្លូវប្រវែង ៣ ១០៨ម៉ែត្រ និងខូចខាតប្រវែង ៩៧៨ម៉ែត្រ លិចស្ពាន ៨កន្លែង និងខូចប្រវែង ៣៨ម៉ែត្រ លិចខ្នងទំនប់ប្រវែង ១៥ម៉ែត្រ និងខូចប្រវែង ១៥ម៉ែត្រផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។