ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រះវិហារ ចេញសេចក្ដីសូមអំពាវនាវប្រជាពលរដ្ឋកុំបរិភោគរុក្ខជាតិ ឫសត្វល្អិតបណ្ដាលឲ្យបាត់បង់អាយុជីវិត !

(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនរស់នៅក្នុងខេត្តព្រះវិហារថា មានរុក្ខជាតិ និងសត្វល្អិតមួយចំនួន ពេលដែលយើងបរិភោគបណ្តាលឲ្យប៉ះពាល់ដល់សុខភាព ឫបណ្តាលឲ្យបាត់បង់ជីវិត ដោយសារថ្មីៗនេះមានប្តីប្រពន្ធ២នាក់ រស់នៅស្រុកជាំក្សាន្ត ស្លាប់បាត់បង់ជីវិតដោយសារបរិភោកសត្វកំភេមខ្មោច។

សេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអំពាវនាវឲ្យសាធារណជនទាំងអស់ សូមកុំពិសារ ឫបរិភោគ រុក្ខជាតិ ឫសត្វល្អិត ដែលយើងពុំធ្លាប់ស្គាល់ ឫធ្លាប់បរិភោគពីមុនមក ព្រោះវាបណ្តាលឲ្យប៉ះពាលដល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងអាចស្លាប់បាត់បង់ជីវិតទៀតផង៕

រដ្ធបាលខេត្តព្រះវិហារ ចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធប្រជាពលរដ្ធបរិភោគសត្វកំភេមខ្មោច បណ្ដាលឲ្យបាត់បង់អាយុជីវិត !!!!

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។