ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជា ឆ្នាំ២០២៣

(ភ្នំពេញ) ៖នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានអញ្ជើញជាអធិបតីបើកទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់។

ទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជា ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ “ស្តង់ដាម្ហូបអាហារ ជួយសង្គ្រោះជីវិត” ក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមអភិវឌ្ឍន៍មូលធនមនុស្ស ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។