ព័ត៌មានជាតិ

លោក សុខ ពេញវុធ ដឹកនាំកម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

(ភ្នំពេញ) នាយប់ថ្ងៃច័ន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២០:៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញ ដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅតិរវិថីព្រះស៉ីសុវត្ថិ ( ត្រង់រង្វង់មូល សម្តេចសង្ឍ ជួន ណាត
) ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ជាលទ្ធផល មាន មធ្យោបាយឆ្លងកាត់សរុប ចំនួន២២២ គ្រឿង ​( រថយន្ត១៣៣ គ្រឿង និង ម៉ូតូ៨៩គ្រឿង ) ក្នុងនោះកម្លាំងចម្រុះ បានធ្វើការអប់រំ អ្នកបើកបរម៉ូតូ គ្មានពាក់មួកសុវត្ថិភាព ម៉ូតូអត់កញ្ចក់ពេលយប់ បានមួយចំនួន ចំពោះអ្នកប្រើប្រាស់អាវុធ ខុសច្បាប់ឆ្លងកាត់ គឺពុំមាននោះទេ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។