ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង រយៈពេល៧ខែ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត និងពិធីប្រគល់-ទទួល ថវិកាវិភាគទាន អបអរខួបទី១៦០ ទិវាពិភពលោក កាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣

(ព្រៃវែង) ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី ប្រធានគណ:កម្មាធិការសាខាខេត្តព្រៃវែងបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង រយៈពេល៧ខែ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត និងពិធីប្រគល់-ទទួល ថវិកាវិភាគទាន អបអរខួបទី១៦០ ទិវាពិភពលោក កាកបាទក្រហមកម្ពុជា និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមកាកបាទក្រហមមន្ទីរ អង្គភាព អនុសាខា ក្រុង ស្រុក ទាំង១៣ សរុបមានអ្នកចូលរួម ចំនួន ១៤០នាក់។

ឯកឧត្តម ជា សុមេធី ប្រធានគណ:កម្មាធិការសាខាខេត្ត សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ដែលតែងចូលរួមបរិច្ចាគថវិកាវិភាគទាន ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង សម្រាប់ទុកបម្រើការងារមនុស្សធម៌ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។