ព័ត៌មានជាតិ

ឯកឧត្តម សុមេធី សារលិខិតអបអរសាទរ សូមគោរពជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត 🙏🙏🙏

(ភ្នំពេញ) ៖ ឯកឧត្តម ជា សុមេធី រដ្ធមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខ្ញុំមានសេចក្ដីសោមនស្សរីករាយ យ៉ាងក្រៃលែង និងសូមអបអរសាទរយ៉ាងស្មោះស័្មគ្របំផុត ចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានរដ្ឋសភានីតិកាលទី៧ បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ធ្វេីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងសម័យប្រជុំលេីកទី១ និងត្រូវបានព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា 🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។