ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បាន​ស្នើ​ដល់​មន្ទីរ​រៀបចំ​ដែនដី​ សូម​​បង្រួម​នីតិវិធី​ឱ្យ​ខ្លី​ៗ តែ​កុំ​ឱ្យ​ធ្វើ​ខុស​ សម្រាប់​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុងខេត្តកំពង់ចាម!

(កំពង់ចាម) ៖ នាព្រឹកថ្ងៃទី​២៥​ ខែសីហា​ ឆ្នាំ​២០២៣ ឯកឧត្តម​ អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តំពង់ចាម​ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បាន​ស្នើ​ដល់​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម សំណង់ និងសុរិយោដី សូម​​បង្រួម​នីតិវិធី​ឱ្យ​ខ្លី​ៗ តែ​កុំ​ឱ្យ​ធ្វើ​ខុស​ សម្រាប់​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុងខេត្តកំពង់ចាម។ ការ​ស្នើ​ឡើង​បែប​នេះ​ក្នុង​កិច្ចប្រជុំពិភាក្សាវឌ្ឍនភាព និងបញ្ហាប្រឈមនៃការចុះបញ្ជីដីធ្លី​​ នៅសាលប្រជុំសាលាខេត្ត។
ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ត្រូវ​បន្ត​អនុវត្តនូវការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូន​ដល់​បងប្អូនប្រជាពលរដ្ឋ ឱ្យ​បានសម្រេច​ក្នុង​អំឡុង​ ខែ​មេសា​ ឆ្នាំ​២០២៤ខាងមុខ​។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។