ព័ត៌មានជាតិ

ឯកឧត្តម ឱម គឹមស៊ា បានចូលរួមប្រជុំពិភាក្សាការងារអំពីការរៀបចំប្រទីបនៃMAFF ក្នុងការចូលរួមពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប

(ភ្នំពេញ) ៖ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារអំពីការរៀបចំប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) ក្នុងការចូលរួមពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បានណែនាំឱ្យមានការចូលរួមទទួលខុសត្រូវទាំងអស់គ្នា ជាក្រុមការងារ ធ្វើវាឱ្យល្អ ធ្វើវាឱ្យពិតប្រាកដ ដោយប្រទីបនេះគឺត្រូវមានអត្ថន័យអំពីការអភិវឌ្ឍវិស័យកសិកម្មតាមអនុវិស័យទាំង៥ ដើម្បីឱ្យប្រជាជនបានដឹង ហើយការរចនាគឺត្រូវមានភាពច្នៃប្រឌិត ទំនើប រួមបញ្ចូលទាំងបុរាណនិងសម័យ តែស្របតាមប្រពៃណី និងលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដើម្បីឱ្យមានភាពទាក់ទាញ និងមានខ្លឹមសារ។

ដើម្បីធ្វើការងារប្រទីបនេះ គឺចាំបាច់ត្រូវបង្កើតក្រុមការងារ ដើម្បីងាយស្រួលក្នុងការសហការ និងសម្របសម្រួលជាមួយថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានទាំង៥ ក្នុងការបែងចែកភារកិច្ច និងតាមដានការអនុវត្ត តាមការចង្អុលបង្ហាញពី ឯកឧត្តមរដ្ឋមន្ត្រី ឱ្យមានប្រសិទ្ធភាពបំផុត។

សូមជម្រាបជូនថា ពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦, ២៧ និង២៨ ខែវិច្ឆិកាខាងមុខ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។