ព័ត៌មានជាតិ

ពិធីសូត្រមន្ត ចម្រេីនព្រះបរិត្ត សិរីសួស្ដី ជ័យមង្គល ប្រោះព្រំដល់គ្រួសារក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី៣០  ខែសីហា ឆ្នាំ២០២៣ឯកឧត្តម ជា សុមេធី រដ្ធមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិយុវសម្បទា និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បានរៀបចំធ្វើពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្ដេញឧបទ្រព និងប្រោះព្រំលើករាសី នាំសិរីសួស្ដីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង ទទួលបានសេចក្តីសុខសេចក្ដីចម្រេីន និងជោគជ័យគ្រប់ភារកិច្ច។

ឯកឧត្តមរដ្ធមន្ដ្រី ជា សុមេធី សូមជូនពរដល់ ឯកឧត្តម លោកជំទាវ លោកលោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំងអស់ សូមទេវតាវត្ថុស័ក្ដិសិទ្ធិ​តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខសេចក្ដីចម្រេីន និងសូមឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជន ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិទាំងអស់ ជាពិសេស សូមជួយបីបាច់ថែរក្សាឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍជានិច្ចនិរន្តរតទៅ ដើម្បីប្រជាពលរដ្ឋរស់នៅ ប្រកបដោយភាពសុខសាន្តជីវភាពកាន់តែប្រសើរឡើងថែមទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។