ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់តាំងឲ្យក្រុមការងារនាំយកអំណោយ ទៅសួរសុខទុក្ខលោកស្រីហង្ស សំបូរ ដែលមានជម្ងឺកំពុងសម្រាកព្យាបាល នៅគេហដ្ធាន

(ភ្នំពេញ) នាព្រឹក ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ធាភិបាល បានចាត់ឲ្យក្រុមការងារជាតំណាងដែលមានលោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ព្រមទាំង​សហការី​បាន​នាំយកអំណោយ ទៅសួរសុខទុក្ខលោកស្រី ហង្ស សំបូរ ជំនួយការភូមិព្រែករទាំង ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ។

ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ១,០០០,០០០រៀល (មួយលានរៀល) ក្នុងនោះថវិកាសង្កាត់ចូលរួម ៤០០,០០០៛, ទឹកសុទ្ធ និងភេសជ្ជៈចម្រុះចំនួន ០៤កែស, មី០២កែស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។