ព័ត៌មានជាតិ

កម្លាំងកងរាជអាវុធហត្ថធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននិងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួននៅស្រុកមោងឬស្សី!

(បាត់ដំបង) ៖ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១១ :៣០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានដឹកនាំកម្លាំងជំនាញ ចុះបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននិងចាប់យកវត្ថុតាងពាក់ព័ន្ធ។
បច្ចុប្បន្នមន្ត្រីជំនាញកំពុងសាកសួរបន្តតាមនីតិវិធី។ដោយព្រំ ហន!

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។