ព័ត៌មានជាតិ

តំណាងរាស្ត្រថ្មី ២៩រូបមកពីបក្សប្រជាជនកម្ពុជា ត្រូវបានរដ្ឋសភាផ្តល់សុពលភាព ខណៈឯកឧត្តម យក់ ង៉ុយ ត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ

(ភ្នំពេញ) ៖ នៅវិមានរដ្ឋសភាកម្ពុជា ព្រឹកថ្ងៃ ទី៣១ ខែសីហា ឆ្នាំ២០២៣នេះ បានបន្ត សម័យ ប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា។ កិច្ចប្រជុំនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីសមាជិក សមាជិការដ្ឋសភាចំនួន ៨៦អង្គ/រូបផ្សេងទៀត។

សម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកនេះ មានរបៀបវារៈចំនួនពីរ នៅក្នុងនោះ អង្គរដ្ឋសភា បានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ចំនួន ២៩រូប របស់គណបក្សប្រជាជនកម្ពុជា ជំនួសតំណាងរាស្រ្តដែលបានសុំលាលែង។

រដ្ឋសភា ក៏បានបោះ ឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសឯកឧត្តម សំ ព្រហ្មនា ដែលបានទទួលមរណភាពផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។