ព័ត៌មានជាតិ

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​និងឃ្លាំងផ្ទុកទំនិញ របស់ប្រជាពលរដ្ឋ​មួយ​កន្លែងនៅស្រុកដំណាក់ចង្អើរនៅវេលាទៀបភ្លឺ!

(ខេត្តកែប) ៖ នៅវេលាម៉ោង០៣និង០០នាទី ទៀបភ្លឺ ថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ មាន​ករណី​អគ្គិភ័យ​មួយបានឆាបឆេះ​ផ្ទះ​និងឃ្លាំងផ្ទុកទំនិញ របស់ប្រជាពលរដ្ឋ​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបអស់ចំនួន០៣ខ្នង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា :

-ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុយ សាយ ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរមេផ្ទះ ប្រភេទសំណង់ថ្មក្រោម ឈើលើ ប្រក់សង្ក័សី ទំហំ ៥×២៥ម៉ែត្រ ខូចខាតទាំងស្រុង។

-ម្ចាស់ផ្ទះទី២ ឈ្មោះ អ៊ុយ សាង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាងម៉ូតូ ប្រភេទសំណង់ថ្មក្រោម ឈើលើ ប្រក់សង្ក័សី ទំហំ ៥×២៥ម៉ែត្រ ខូចខាតទាំងស្រុង។

-ម្ចាស់ឃ្លាំងផ្ទុកទំនិញ ឈ្មោះ លឹម លី ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរអាជីវករ ប្រភេទសំណង់ថ្មក្រោម ដែកលើ ប្រក់សង្ក័សី ទំហំ ១៥×៤០ម៉ែត្រ ខូចខាតទាំងស្រុង និងបណ្តាលអោយខូចខាតទាំងស្រុង រថយន្តហ៊ីយ៉ាន់ដាយ(១,៥តោននិង២,៥តោន) ចំនួន០២គ្រឿង រួមទាំងសម្ភារ:មួយចំនួនធំទៀតផងដែរ។

ករណីខាងលេីនេះលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំកម្លាំងនគរបាលខេត្ត ក្រុង ស្រុក ដោយមានកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត កម្លាំងពាក់ព័ន្ធនិងអាជ្ញាធរ បានចេញអន្តរាគមន៍ជួយបាញ់ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន​ ០៧គ្រឿង(រថយន្តស្នងការដ្ឋាននគរបាលខេត្តកែប ចំនួន០៤គ្រឿង និងរថយន្តស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ៣គ្រឿង) ប្រេី​ប្រាស់​ទឹក​អស់​ចំនួន​ ២៣រថយន្ត ទើបរលត់ទាំងស្រុង និងមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ។ លោកបានបញ្ចាក់ឲ្យដឹងទៀតថាមូលហេតុបណ្តាលឲ្យមានករណីអគ្គីភ័យឆាប់ឆេះនេះកើតឡើងគែមកពីឆ្លងចរន្តអគ្គិសនី ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។