ព័ត៌មានជាតិ

ពិធីជួបសម្តែងការគួរសម​ និងប្រជុំពិភាក្សា​ ស្តីពីការត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡេីងវិញលេីកទី៥​ នៃអនុសញ្ញាអូតាវ៉ា​ នៅក្នុងខេត្តសៀមរាប

(សៀមរាប) ៖ នៅថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០២៣​ នៅសាលប្រជុំរដ្ឋបាលខេត្ត​ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯក​ឧត្តម​ ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប​ បានជួបសម្តែងការគួរសម​ និងប្រជុំពិភាក្សា​ ស្តីពីការត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡេីងវិញលេីកទី៥​ នៃអនុសញ្ញាអូតាវ៉ា​ នៅក្នុងខេត្តសៀមរាប​ ក្រោមការដឹកនាំ​ ឯកត្តម​ លី​ បញ្ញារិទ្ធិ៍​ អគ្គលេខាធិការអាជ្ញាធរមីន​ ​លោក​ Juan Carlos Ruan នាយកអង្គភាព​ ISU និងមានការចូលរួមពីមន្ត្រីបច្ចេកទេសរបស់អង្គភាព​ ISU ឯកឧត្តម​ ម៉ៅ​ ប៊ុនញ្ញាត្ត​ ប្រធាននាយកដ្ឋានអាជ្ញាធរមីន​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកនាយកទីចាត់ការ​ និងមន្ត្រីសាលាខេត្តមួយចំនួនផងដែរ។

ការជួបសម្តែងការគួរសម​ និងប្រជុំពិភាក្សា​នេះ​ អាជ្ញាធរមីន​ និងក្រុមការងារអង្គភាព​ ISU គ្រោងនឹងចុះធ្វើដំណើរទស្សនកិច្ចចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាការងារដើម្បីត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា​ នៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។ ជាមួយគ្នានោះផងដែរ គណៈប្រតិភូគ្រោង នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាស្តីពីការត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ជាមួយក្រុមការងារក្រុងសៀមរាប​ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។