ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ស្នេហាជាតិ គឺការខិតខំប្រឹងជួយខ្លួនឯង និងគ្រួសារ

(ភ្នំពេញ) ៖ ឯកឧត្តមទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ប្រជាពលរដ្ឋគ្រប់ៗគ្នា អាចមានឆន្ទៈ ស្នេហាជាតិបានក្នុងការចូលរួមគ្រប់សកម្មភាពទាំងអស់ តាមរយៈការខិតខំប្រឹងប្រែងជួយខ្លួនឯង ជួយដល់ក្រុមគ្រួសារ ពីព្រោះការស្នេហាជាតិមិនចាំបាច់ទាល់តែបង្ហាញតាមរយៈការធ្វើបាតុកម្មនោះទេ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅព្រឹកនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅឱកាសអញ្ជើញជាអធិបតីក្នុងពិធី ចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត ចំនួន ១៨ ២៨៩នាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបន្តថា ការខិតខំប្រឹងធ្វើការដោយសុចរិតរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ក្នុងការកសាងអនាគតខ្លួនឯង និងក្រុមគ្រួសារ នោះជាការស្នេហាជាតិហើយ ស្នេហាជាតិ គឺការខិតខំប្រឹងជួយខ្លួនឯង។ ទន្ទឹមនឹងរាជរដ្ឋាភិបាលបច្ចុប្បន្ន បានកំពុងផ្ដោតទៅលើគោលដៅក្នុងការស្វះស្វែងរកទីផ្សារការងារ ដើម្បីបងប្អូនប្រជាពលរដ្ឋអាចបង្កើនសមត្ថភាព និងប្រាក់ចំណូល រួមចំំណែកក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។