ព័ត៌មានជាតិ

  ឯកឧត្តមរដ្ធមន្ដ្រី ជា សុមេធី និងលោកជំទាវ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក ហែម ឆាយ ដែលបានទទួលមរណៈភាពកាលពីទី១ ខែកញ្ញា

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី រដ្ធមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិយុវសម្បទា  និងលោកជំទាវ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក ហែម ឆាយ ដែលបានទទួលមរណៈភាពកាលពីថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានស្ថិតក្នុងបុរី ប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ។

មរណភាពរបស់ឧបាសក ហែម ឆាយ គឺជាការបាត់បង់នូវឪពុកបង្កើត ឪពុកក្មេក ជីតា និងបងប្អូន ដែលជាទីគោរពស្រលាញ់ដ៏ជ្រោលជ្រៅពុំមានអ្វីមកប្រៀបផ្ទឹមបាន និងប្រកបដោយព្រហ្មវិហារធម៌ជាទីស្រលាញ់បំផុតរបស់កូនៗ ក្មួយៗ ចៅៗ និងញាតិមិត្តទាំងអស់។

ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ យេីងខ្ញុំសូមលំឱនកាយឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឧបាសក ហែម ឆាយ សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។