ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន សូមអបអរសាទរជូនចំពោះលោកជំទាវ ឃួន សុដារី ឱកាសដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហារដ្ឋសភាធិការធិបតី»

(ភ្នំពេញ) ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល ពិតជាមានសេចក្តីសាមន្សរីករាយយ៉ាងក្រៃលែង និងសូមសម្ដែងនូវអំណរសាទរប្រកបដោយក្តីរំភើបឥតឧបមា សូមគោរព​ជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក្នុងឱកាសដែល​ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នាថ្ងៃទី ០២ កញ្ញា ឆ្នាំ២០២៣។

យេីងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការ សិរិសួស្តីមង្គលបវរមហាប្រសើរជូនចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារ សូមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួន ដេីម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងប្រជាជន ឲ្យកាន់តែរីកចម្រេីនរុងរឿងបន្ថែមទៀត និងសូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។