ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន សូមអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុតជា «សម្តេចមហាបវរធិបតី»

(ភ្នំពេញ) ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល ពិតជាមានសេចក្តីសាមន្សរីករាយយ៉ាងក្រៃលែង និងសូមសម្ដែងនូវអំណរសាទរប្រកបដោយក្តីរំភើបឥតឧបមា សូមគោរព​ជូនចំពោះ ឯកឧត្ដមកិត្តិទេសាបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែល​ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី ០២ កញ្ញា ឆ្នាំ២០២៣។

យេីងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការ សិរិសួស្តីមង្គលបវរមហាប្រសើរជូនចំពោះ សម្ដេចមហាបវរធិបតី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងពលំមាំមួន ដេីម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងប្រជាជន ឲ្យកាន់តែរីកចម្រេីនរុងរឿងឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍ និងសូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។