ព័ត៌មានជាតិ

ល្បែងជល់មាន់តាមអនឡាញ នៅក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរីកំពុងបើកលេងយ៉ាងរលូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ធាន រក្សាភាពស្ងៀមស្ងាត!

(បន្ទាយមានជ័យ)៖ ប្រភពបែកធ្លាយពីម្ចាស់ល្បែងអនឡាញជ្រកក្រោមស្លាកហាងកាហ្វេ”សួគ៌ា ចំការកាហ្វេ” ស្ថិតនៅខាងក្រោយ កងរាជអាវុធហត្ថស្រុកមង្គលបូរី នៅក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកលេង យ៉ាងអនាធិបតេយ្យជាទីបំផុត ក្នុងនោះអស់លោក អធិការនគរបាលស្រុក និងសមត្ថកិច្ចស្រុកមង្គលបូរី បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុកស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំងរាជធានីខេត្ត។

បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ,ឃុំ,ខាងលើបានលើឡើងថា ជាទូទៅក្រុមអ្នកញៀនល្បែងអនឡាញ បានប្រមូលផ្តុំក្បាលគ្នាចូលទៅលេងល្បែងស៊ីសង យ៉ាងអនាធិបតេយ្យជាទីបំផុត។ ក្នុងនោះក្រុមអ្នកញៀនល្បែងអនឡាញខាងលើនេះ បាននាំគ្នាស្រែកអឺងកង គ្មានញញើតនិងទោសទណ្ឌជាទីបំផុត។សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ នាយករដ្ធមន្ដ្រី បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។

សម្តេចតេជោហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង។ ប្រភពខាងបានលើកឡើងទៀតថា ខណះពេលដែលអស់លោកអាជ្ញាធរនិងលោកអធិការនគរបាលស្រុកមង្គលបូរី បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែនធ្វើអោយប្រជាពលរដ្ឋមានសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗទៀត កើតចេញពីល្បែងស៊ីសងដែលកើតឡើងយ៉ាងអនាធិបតេយ្យជាទីបំផុត។

ពាក់ព័ន្ធនិងករណីល្បែងស៊ីសងជល់មាន់អនឡាញខាងលើនេះ មហាជនបាន សំណូមពរ ដល់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ធាននគរបាលខេត្ត និង លោក អ៊ុំ រាត្រី ចៅហ្វាយអខេត្តបន្ទាយមានជ័យ សូមជួយចាត់វិធានការណ៌ ទៅលើទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះអោយខាងតែបានដើម្បីអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ក៌ដូចជាអនុវត្តន៌នូវគោលនយោបាយភូមិ,ឃុំមានសុវត្ថភាព របស់ក្រសួងមហាផ្ទៃ ។ដោយ:ព្រំ ហន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។